អ៊ីរ៉ាក់ៈ ភេរវករ ISIS បានប្រហារជីវិតមនុស្ស ៨ នាក់ ក្នុងនោះរួមទាំងអតីតមន្រ្តីកងទ័ព ៤នាក់ នៅភាគកណ្តាលទីប្រជុំជន Hawijah ចម្ងាយ ៥៥ គីទ្បូម៉ែត្រពីទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។
គេសង្កេតឃើញថា ពួក ISIS បានប្រហារជីវិតពលរដ្ឋរាប់សិបនាក់ហើយ ក្រោយការកាន់កាប់របស់ពួកគេនៅទីប្រជុំជន Hawijah ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៤ មក៕
មតិយោបល់