អ៊ីស្រាអែលៈ ក្រុមការងារបេសកកម្ម បានរាយការណ៍កាលពីថ្ងៃពុធថា យានអវកាសអ៊ីស្រាអែលឈ្មោះ Beresheet បានហោះចូលក្នុងគន្លងព្រះច័ន្ទ ដោយជោគជ័យ បន្ទាប់ពីបំពេញការងារ សម្រាប់ការហោះហើរពីផែនដី តាមរយៈផ្កាយរណបធម្មជាតិតែមួយគត់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលសប្តាហ៍នេះ យានអវកាស Beresheet នឹងធ្វើដំណើរព័ទ្ធជុំវិញព្រះច័ន្ទ បន្តិចម្ដងៗ រហូតខិតទៅជិតព្រះច័ន្ទ ហើយវានឹងព្យាយាមចុះចតនៅទីតាំងនោះ នាថ្ងៃទី ១១ ខែមេសាខាងមុខនេះ។
ក្រុមផ្កាយរណប SpaceIL បានសរសេរនៅលើធ្វីតធ័រថា ការចាប់យកភពព្រះច័ន្ទ គឺជាដំណើរមកកាន់ទីតាំងកំណត់ ដោយភាពជោគជ័យ នូវគន្លងតារាវិថីរបស់យានអវកាសពួកគេ៕
មតិយោបល់