ឥណ្ឌាៈ យ៉ាងហោចណាស់មនុស្ស ៤៥នាក់ បានស្លាប់ និងជាង១០០នាក់ទៀតរងរបួស ដោយសាររថភ្លើងរអិលធ្លាក់ផ្លូវ នៅភាគខាងជើងរដ្ឋ Uttar Pradesh។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះ។
ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងមានការកើតទ្បើង ខណៈរបាយការណ៍ បានបង្ហាញថា មានអ្នករងរបួសជាច្រើននាក់ ក្នុងហេតុការណ៍នេះ៕
មតិយោបល់