ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចូលផ្ទះប្រហែល ៥នាទី ត្រូវជនសង្ស័យកាច់កម៉ូតូ ជិះបានប៉ុន្មានម៉ែត្រ បងប្អូនជិះដេញតាម ទើបសមត្ថកិច្ចឃាត់ខ្លូនបាន

កណ្តាល: ឆ្លៀតម្ចាស់ម៉ូតូ ចូលទៅធ្វើម្ហូបក្នុងផ្ទះបាយប្រហែលជា០៥នាទី ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូជិះបានប៉ុន្មានម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោទ្បោ បងប្អូនទ្បើងម៉ូតូជិះដេញតាម ស្រែកថា ចោរលួចកាច់កម៉ូតូ ទើបកម្លាំងសមត្ថកិច្ចត្រួតពិនិត្យចរាចរ នៅចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះខុន ភារី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារបៃតង មានទីលំនៅ
ភូមិឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យឈ្មោះ កា សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្កកំពង់ធំ មុខរបរមិនពិតប្រាកដ ធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាក HONDA សេ១២៥ ស៊េរីឆ្នាំ២០១៤ ១គ្រឿង ពាក់ស្លាកលេខ 1CK-8512 នាម៉ោង០៩និង៤០នាទី នៅចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះរួចក៍ចូលទៅធ្វើម្ហូបក្នុងផ្ទះបាយប្រហែលជា០៥នាទី ក៍ឮសម្លេង ម៉ូតូបញ្ឆេះ ពេលនោះជនរងគ្រោះក៍ចេញមកមើល ឃើញជនល្មើសជិះម៉ូតូចេញ ក៍ស្រែកថាចោរ លួចកាច់កម៉ូតូ ពេលនោះបាន បងប្អូនជួយជិះម៉ូតូដេញតាម និងស្រែកឲ្យកម្លាំងសមត្ថកិច្ចត្រួត ពិនិត្យចរាចរ នៅចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជួយឃាត់ខ្លួន។

បច្ចុប្បន្ន ម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ រីឯជនល្មើស រួមនឹងវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-05-02_13-35-42 photo_2016-05-02_13-35-43 photo_2016-05-02_13-35-44 photo_2016-05-02_13-35-45

មតិយោបល់