ព័ត៌មានជាតិ

Update: អំណោយសប្បុរសជនបានទៅដល់លោកយាយ សាន់ តៅ ជាបន្តបន្ទាប់ក្រោយPost News ផ្សាយ

តាកែវ: អំណោយមានគ្រឿងឧបភោគ បរិភោគ នឹងសម្ភារៈប្រើប្រាស់ជាច្រើនបានពីសប្បុរសជននឹងកាកបាទក្រហមបានផ្តល់ជូនដល់ដៃលោកយាយ តៅ ជាបន្តបន្ទាប់នាថ្ងៃទី២មេសានេះ ក្រោយពីមានការខិតខិអស់ពីចិត្តថ្លើម របស់ក្រុមការងារ Post News ដើម្បីផ្សព្វផ្សាយពីទុក្ខលំបាករបស់លោក តៅ ទៅដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស យ៉ាងផុសផុល រួចមកនោះ។

អំណោយសប្បុរសជនរួមមានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន លោកស្រី ហ៊ុន ម៉ាណា បុត្រីនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈលោក ហេង សារ៉ា តំណាងក្រុមការងារយុវជនកម្ពុជាក្រុម១៥៧ រួមនឹងអំណោយសាខាកាកបាទក្រហមខេត្តនឹងអំណោយអនុសាខា ស្រុកបាទីផងដែរ។

លោក ហេង សារ៉ា តំណាងក្រុមការងារ យុវជនកម្ពុជាក្រុមទី១៥៧ បានប្រាប់Post News ថា ក្រោយពីបាយទទួលព័ត៌មានដ៏ខ្លោចផ្សារ នឹងការអាណិតអាសូរ្យ លោកស្រី ហ៊ុន ម៉ាណា បានផ្តល់អំណោយជាច្រើនដល់លោកយាយរាមរយៈតំណាងក្រុមការងារ១៥៧ ។ លោក ហេង សារ៉ា បានបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥០ម៉ឺនរៀល លោកស្រី ហ៊ុន ម៉ាណា មានអង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកសុទ្ធ ត្រីងៀត ប៊ីចេង អំបិល ស្ករស ប្រហុក ភួយ មុង កន្ទេល ក្រម៉ា វិទ្យុ ប្រេងក្រឡា រទេះរុញ១គ្រឿង នឹងសម្ភារៈផ្ទះបាយមួយចំនួនទៀត ។ លោក ម៉ឹង ពន្លក ប្រធានក្រុមយុវជនទី១៥៧ និងលោកស្រី ៨០ម៉ឺនរៀល អ្នកស្រីតាន់ ម៉ូនីតា ២០ម៉ឺនរៀល ក្រៅពីនេះនៅមានអំណោយសាខានឹងអនុសាខាខេត្តតាកែវ នឹងស្រុកបាទីមួយចំនួនផងដែរ ។

ប្រភពព័ត៌មាន ពីមន្រ្តីសាលាស្រុកបាទីបាន ប្រាប់ Post News ឲ្យដឹងថា នៅព្រឹកនេះ ក្រុមការងារកាកបាទក្រហមស្រុកបាទី និងលោកអភិបាលស្រុកបាទីលោក អ៊ុក រី និងចុះទៅពិនិត្យមើល សួរសុខទុក្ខលោកយាយ សាន់ តៅ ដែលមានជំងឺជាទម្ងន់កំពុងដេក នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយរង់ចាំការជួយសង្គ្រោះក្រោយពីបានដឹងព័ត៌មាននេះតាម Post News។

សូមបញ្ជាក់ថា ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយ វ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរពីកំណើតផងនោះ ពេលនេះត្រូវបានព្រហ្មលិខិតកំណត់ចារមកស្ទើរក្សិណក្ស័យជីវិតម្តងៗ ហេតុតែលំបាកមិនចង់រស់រានឃើញពិភពលោកទាំងមូល។

ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិតស្នូរសម្លេងខ្យល់ បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ រកកលនឹងភ្លៀងៗម្តង ទឹកនេត្រា លោកយាយវ័យ៨៣ឆ្នាំម្នាក់ ដែលមានរាងកាយដំបៅ ស្ទើរតែគ្រប់កន្លែង បានហូរចុះមកឆ្លងកាត់ផែនថ្ពាល់ជ្រីញជ្រួញដោយមិនដឹងខ្លួន ពេលនោះហើយ លោកយាយ បានបន្លឺរសម្លេងតិចៗ ថា “អនិច្ចារណាស់ ហេតុអ្វីក៏កម្មក្រាស់ម្លេះ ខ្លួនក៏ពិការ កូនប្រុសក៏ពិការ វាសនាក៏ក្រលំបាកទៀត ឯណាទៅ ក្តីសង្ឃឹមរបស់ខ្ញុំ ទេវតាលោកអើយ ជួយខ្ញុំផង”។

ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកយាយសាន់ តៅ វ័យ៨៣ឆ្នាំ បច្ចុប្បន្ន មានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ(ក្វិន)។

សព្វថ្ងៃលោកយាយ រស់នៅជាមួយកូនប្រុស ពិការ ក្នុងខ្ទម ស្លឹក ទំហំ២គុណ៣ម៉ែត្រ ដ៏ទ្រុតទ្រោម ជញ្ជាំង ធ្លុះធ្លាយ ស្ទើរតែខ្យល់បក់ មកដួលរលំម្តងៗ។

ជាងនេះទៅទៀតលោកយាយតៅបានជួបគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ ដោយកូនប្រុសពិការ របស់គាត់ បានយកកង់ឌុបគាត់ ធ្លាក់ចូលក្នុងព្រែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ ក្បាលជើងនិងដៃហើយគ្មានលទ្ធភាព ព្យាបាលដេកនៅមន្ទីពេទ្យទេ ពោលគឺដេកឈឺ នៅក្នុងខ្ទមស្លឹក កំសត់ រងចាំតែ មច្ចុរាជ មកទទួលយកប៉ុណ្ណោះ។

លោក សាន់ លន់ កូនប្រុសលោកយាយ សាន់ តៅហើយក៏ជនពិការផងនោះ បាននិយាយថា ដោយអាណិតម្តាយ ចង់ស្តាប់ធម៌ នៅឯវត្ត ក៏យកកង់ឌុបគាត់បានប្រហែល៣០ម៉ែត្រពីផ្ទះក៏ដួលធ្លាក់ចូលក្នុងព្រែកតែម្តង។

លោកបន្តថា រូបលោកនៅជាមួយម្តាយខ្វិន ហើយបងស្រី២នាក់ ម្នាក់មេម៉ាយ និងម្នាក់ទៀតក្រីក្រ។ លោកយាយ សាន់ តៅ បានបងប្អូនប្រជាពលរដ្ឋ និងកូនចៅជួយមើលជំងឺតែមិនបានដិតដល់ទេ។ របួស លោកយាយ កាន់តែធ្ងន់ទៅៗ ដែលត្រូវការជំនួយពីសប្បុរសជន។

សារព័ត៌មាន Post News Media ក៏សូមអំពាវនាវ ដល់ សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួម ជួយដល់លោកយាយ ដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 010 618 002 ហើយក្រុមសារព័ត៌មាន Post News Media នឹងយកអំណោយ ដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់តែម្តង៕

photo_2016-05-02_14-33-16photo_2016-05-02_15-15-01 photo_2016-05-02_15-15-04
photo_2016-05-02_14-49-13

photo_2016-05-02_14-49-19photo_2016-05-02_14-49-22photo_2016-05-02_14-49-24photo_2016-05-02_14-49-26

photo_2016-05-02_14-49-33
photo_2016-05-02_14-34-23

photo_2016-05-02_14-33-22photo_2016-05-02_14-33-19photo_2016-05-02_14-33-12photo_2016-05-02_14-33-08photo_2016-05-02_14-33-03photo_2016-05-02_14-33-00photo_2016-05-02_14-32-53photo_2016-05-02_14-32-40photo_2016-05-02_14-32-35photo_2016-05-02_14-32-32photo_2016-05-02_14-32-26photo_2016-05-02_14-32-10photo_2016-05-02_14-32-03photo_2016-05-02_14-31-46

មតិយោបល់