ព័ត៌មានអន្តរជាតិ

ទឹកជំនន់ នៅប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យមនុស្សចំនួនជាង ៥០០នាក់បាត់បង់ផ្ទះសម្បែង

មីយ៉ាន់ម៉ា: បើតាមរបាយការណ៍ផ្លូវការនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា គ្រោះទឹកជំនន់មួយ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ Kachin ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានបណ្ដាលឲ្យមនុស្សចំនួន ៥៤៥ នាក់បាត់បង់ផ្ទះសម្បែង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

ទឹកជំនន់នៅទីក្រុង Chibwe ក្នុងរដ្ឋនេះ បានលេបត្របាក់ផ្ទះចំនួនជិត ១០០ខ្នង និងបានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ទៀត កំពុងខ្វះខាតស្បៀងអាហារ ហើយបើតាមរបាយការណ៍បានឲ្យដឹងបន្ថែមថា ពុំមានមនុស្សស្លាប់ និងរបួសនោះទេ។

ខណៈពេលនេះ មនុស្សចំនួនជាង ៤៥០ នាក់នៅក្នុងស្រុក Myitgyina ខាងអាជ្ញាធរកំពុងធ្វើការជម្លៀសខ្លួនពួកគេចេញ ដើម្បីសុវិត្ថិភាពជាចម្បង៕

photo_2016-05-02_13-32-33

មតិយោបល់