QUẢNG NINH: បន្ទប់សាកថ្មនៅក្នុងរោងចក្រអគ្គិសនី Cẩm Phả ក្នុងទីក្រុង Cẩm Phả ស្ថិតនៅភាគខាងជើខេត្ត Quảng Ninh ប្រទេស វៀតណាម ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃអង្គារនេះ។
យោងតាមសារព័ត៌មាន វៀតណាមញូ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា បន្ទប់សាកថ្មនោះ ត្រូវឆេះបំផ្លាញទាំងស្រុង ខណៈអ្នកស្លាប់ ឬរបួស អាជ្ញាធរមិនទាន់ទទួលបានព័ត៌មាននៅឡើយ។
ប្រធានគណៈកម្មាធិការប្រជាជនក្រុង Cẩm Phả បាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យនេះ កើតឡើងដោយសារតែឆេះសៀគ្វីមួយ នៅក្នុងបន្ទប់សាកថ្មីនោះ៕
មតិយោបល់