ព័ត៌មានអន្តរជាតិ

វៀតណាមរឹបអូសភ្លុកដំរីខុសច្បាប់ជាង ៦០០គីឡូ ដែលដឹកពីអាហ្វ្រិក

ហាណូយ: បើតាមសារព័ត៌មានរដ្ឋ និងមន្រ្តីរបស់វៀតណាម បានឲ្យដឹងនៅថ្ងៃសុក្រថា អាជ្ញាធរវៀតណាម បានរឹបអូសភ្លុកដំរីខុសច្បាប់ចំនួន ៦១៩គីឡូក្រាម ពីកប៉ាល់ ដែលធ្វើដំណើរពីអាហ្រ្វិក បន្ទាប់ពីបានរកឃើញ ៤តោន នៅកំពង់ផែ Cat Lai កាលពីជាង២ខែមុន។

យោងតាម VOA បានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ភ្លុកដំរីទាំងនោះគឺរឹបអូសបានកាលពីថ្ងៃព្រហស្បតិ៍ ដែលឈ្មួញបានលាក់ទុកក្នុងទូកុងតឺន័រចំនួន២ក្នុងកប៉ាល់ និងបានធ្វើដំណើរមកដល់កំពង់ផែ Cat Lai ភាគខាងត្បូងទីក្រុង ហូជីមិញ។ នេះបើតាមការចេញផ្សាយរបស់កាសែត Customs។

ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការរឹបអូសនេះ លោក Le Dinh Loi អនុប្រធានគយរបស់វៀតណាម មិនបានផ្តល់ព័ត៌មានលម្អិតណាមួយនោះទេនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ៕

f14df70a-6af6-4dab-8b84-6c7d98ede2ab_cx0_cy5_cw0_w987_r1_s_r1

vietnam-ivory

មតិយោបល់