អាមេរិកៈ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា រដ្ឋាភិបាលអាមេរិក បានចោទប្រកាន់រុស្ស៊ី និងស៊ីរី រំលោភលើបទឈប់បាញ់គ្នា នៅតំបន់ជាយក្រុងភាគខាងកើតទីក្រុងដាម៉ាស់ ខណៈមិនអើពើចំពោះដំណោះស្រាយលេខ ២៤០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិនៅស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
ក្រុងវ៉ាស៊ីនតោន បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពវាយប្រហារយោធាជាបន្តបន្ទាប់ របស់របបដឹកនាំលោក អាសាដ ដែលគាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ នៅតំបន់ភាគខាងកើតហ្គូតា។
ដោយអាមេរិក បានអះអាងថា ការបញ្ចប់អំពើហិង្សានៅទូទាំងប្រទេសស៊ីរីនាពេលកន្លងមក គឺរុស្ស៊ីបានព្រងើយកន្តើយ នឹងលក្ខខណ្ឌរបស់ពួកគេ ដែលនាំឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ក្រោមការឧបត្ថម្ភមិនពិតប្រាកដ នៃប្រតិបត្តិការប្រឆាំងភេរវកម្ម៕
មតិយោបល់