ព័ត៌មានអន្តរជាតិ

លោក អាបេ ចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាព រវាងជប៉ុនជាមួយរុស្ស៊ី សម្រាប់ប្រជុំកោះជម្លោះ២ នៅ Kuril

ជប៉ុនៈ ទីភ្នាក់ងារព័ត៌មានក្យូដូ បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កំពុងពិចារណាចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ ជាមួយរុស្ស៊ី ប្រសិនបើខ្លួនប្រគល់កោះចំនួនពីរ នៅក្នុងប្រជុំកោះជម្លោះ ស្ថិតនៅភាគខាងជើងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

យោងតាមប្រភពជាច្រើនរបស់រដ្ឋាភិបាល ដែលឆ្លងឆ្លើយជាមួយព័ត៌មានក្យូដូ បានឲ្យដឹងថា បច្ចុប្បន្នលោក អាបេ កំពុងស្វែងរកជម្រើសនៃការផ្ទេរកោះទាំងពីរ គឺកោះ Habomai និង Shikotan ទៅកាន់រុស្ស៊ី ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

វាបានកើតឡើងប៉ុន្មានថ្ងៃ មុនពេលនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសទាំង ២ ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈរបស់ពួកគេ៕

មតិយោបល់