ព័ត៌មានអន្តរជាតិ

លោកគីម ជុងអ៊ីល ថ្កោលទោសសំណើរដាក់ទណ្ឌកម្មថ្មី របស់អាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង

UN: រដ្ឋាភិបាលអាមេរិក បានដាក់សំណើទៅក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាតិ ចំពោះការដាក់ទណ្ឌកម្មអន្តរជាតិថ្មី ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសផងដែរ នូវការដាក់ទណ្ឌកម្មអន្តរជាតិថ្មី លើប្រទេសរបស់ខ្លួន ដោយហៅវាថា ជាទណ្ឌកម្មទុច្ចរិត និងបានប្ដេជ្ញាថា ប្រជាជនកូរ៉េខាងជើង នឹងរួបរួមគ្នា ដើម្បីប្រឆាំងនឹងកម្លាំងសត្រូវ។

ដោយនៅក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់ទេសចរណ៍ Wonsan-Kalma នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេស លោក គីម បាននិយាយថា យុទ្ធនាការធំជាងជីវិតរបស់យើង គឺការសាងសង់តំបន់ទេសចរណ៍មាត់សមុទ្រ នៅ Wonsan ដើម្បីឆ្លុះបញ្ចាំងពីការតស៊ូរបស់យើង ប្រឆាំងនឹងកងកម្លាំងសត្រូវ ដែលកំពុងព្យាយាមសម្លាប់ប្រជាជនរបស់យើង ជាមួយនឹងការដាក់ទណ្ឌកម្ម និងការហាមឃាត់។

ក្នុងនោះលោក គីម បានបន្ថែមថា «យើង បានចូលរួមក្នុងការប្រយុទ្ធគ្នា ដើម្បីការពារគណបក្សរបស់យើង និងដើម្បីកសាងជីវិតដល់សប្បាយរីករាយ របស់ប្រជាជនរបស់យើង»។

ជាមួយគ្នានេះដែរ លោក គីម ក៏បានអះអាងកាលបរិច្ឆេទជាក់លាក់នៃគម្រោងនេះថា នឹងបញ្ចប់នៅថ្ងៃទី១០ ខែតុលាឆ្នាំ ២០១៩ ចំពេលការប្រារព្ធខួបលើកទី៧៤ នៃគណបក្សពលករកូរ៉េ៕

មតិយោបល់