ព័ត៌មានសេដ្ឋកិច្ច

ទីក្រុងខ្មែរ Khmer Town អាចនឹងលេចរូបរាង នៅក្នុងប្រទេសជប៉ុន

ប្រទេសជប៉ុន បានបង្ហាញពីបំណងចង់បង្កើតឲ្យមានជា ទីក្រុងខ្មែរ (Khmer Town) នៅប្រទេសជប៉ុន សម្រាប់ជាទីកន្លែងដែលប្រជាជនខ្មែរ អាចស្នាក់នៅជាបណ្តោះអាសន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក អ៊ិត សំហេង ចេញផ្សាយនារសៀលនេះ។

ការបង្កើតទីក្រុងខ្មែរនេះឡើង គឺសម្រាប់ធ្វើជាទីកន្លែងដែលប្រជាជនខ្មែរដែលកំពុងសិក្សា ឬកំពុងបំពេញកម្មសិក្សាការងារ អាចស្នាក់នៅជាបណ្តោះអាសន្ន។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការពារជាតិ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសំដែងនូវក្តីរីករាយ និងគាំទ្រចង់ឲ្យគំនិតផ្តួចផ្តើមរបស់ ភាគីជប៉ុនលេចជារូបរាងក្នុងពេលឆាប់ៗផងដែរ៕

atlas_place_hart_03a 15178301_1302986029746154_4806009408702379286_n

មតិយោបល់