អាមេរិកៈ សេតវិមាន នៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្តេជ្ញាជំរុញនូវសមត្ថភាពបន្ថែមទៀតរបស់អាមេរិក ក្នុងការការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែល បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ត្រាំ បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ តាមទូរស័ព្ទ ដោយផ្ដោតលើការព្រួយបារម្ភអំពីការបើកដំណើរការបាញ់មីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធ។
លោក ត្រាំ បានបញ្ជាក់ថា «អាមេរិកនៅតែបន្តឈរយ៉ាងរឹងមាំង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺជប៉ុន និងកូរ៉េខាងត្បូង ក្នុងការប្រឈមមុខនឹងការគំរាមកំហែង របស់រដ្ឋាភិបាលកូរ៉េខាងជើង ដោយពង្រឹងនូវសមត្ថភាពយោធារបស់ខ្លួន» ៕

មតិយោបល់