ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៧ វ៉ិចទ័រ វាយប្រហារនៅកោះសូទ្បូម៉ុន

សូទ្បូម៉ុនៈ បើតាមអាជ្ញាធរសូទ្បូម៉ុន នៅថ្ងៃសុក្រនេះ បាននិយាយថា គ្រោះរញ្ជួយដីមួយ ដ៏មានអានុភាពកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារនៅកោះសូទ្បូម៉ុន ប៉ុន្តែមិនមានរបាយការណ៍ នៃការខូចខាតធ្ងន់ធ្ងរនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរីចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។

មជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិក បានព្រមានដំបូងថា គ្រោះរញ្ជួយដីនេះ អាចនឹងរីករាលដាលបង្កជាគ្រោះថ្នាក់ ប៉ុន្តែមកទល់ពេលនេះ វាបានបាត់ទៅវិញហើយ។

តាមទីតាំងភូមិសាស្ត្រអាមេរិក បាននិយាយថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅវេលាម៉ោង៤ និង៣៨ នាទីព្រឹក (ម៉ោងក្នុងប្រទេសសិង្ហបុរី) ស្ថិតនៅចម្ងាយ ៦៨ គីឡូម៉ែត្រពីភាគខាងលិចខេត្ត Kirakira ក្នុងកោះសូទ្បូម៉ុន ដែលមានជម្រៅ ៤៨ គីឡូម៉ែត្រ៕

មតិយោបល់