ព័ត៌មានអន្តរជាតិ

Update៖ ការវាយប្រហារដោយរន្ទះបាញ់នៅឥណ្ឌា សម្រាប់មនុស្សចំនួនជិត ៩៣នាក់

ឥណ្ឌាៈ បើតាមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩៣ នាក់ស្លាប់ និងជាង ២០ នាក់ទៀតរងរបួស ដោយសាររន្ទះបាញ់នៅរដ្ឋ Bihar, Jharkhand, Uttar Pradesh និងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សាររព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦។

ភាគច្រើនមនុស្សស្លាប់ សុទ្ធសឹងតែជាកម្មករ ដែលកំពុងធ្វើការនៅកសិដ្ឋាន អំឡុងពេលភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារ នេះបើតាមរបាយការណ៍បានឲ្យដឹង។

ជាធម្មតាទៅហើយ នៅឥណ្ឌាអំទ្បុងពេលរដូវភ្លៀងធ្លាក់ តែមានរន្ទះបាញ់វាយប្រហារ។

គួរបញ្ជាក់ដែរថា មនុស្សចំនួន ៥៦នាក់ស្លាប់នៅរដ្ឋ Bihar ខណៈដែលមនុស្សចំនួន ៣៧ នាក់ទៀត ត្រូវបានស្លាប់ ក្នុងរដ្ឋ Uttar Pradesh, Jharkand និងរដ្ឋ Madhya Pradesh៕

មតិយោបល់