UAE: អវកាសយានិកដំបូងបង្អស់មកពីសហព័ន្ធអារ៉ាប់រួម (UAE) នឹងហោះហើរទៅកាន់ស្ថានីយអវកាស អន្តរជាតិ (ISS) នាថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ ហើយនឹងវិលត្រឡប់មកផែនដីវិញ នៅថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០១៩ ដែលមានកាលវិភាគ នៃការបាញ់បង្ហោះវាទៅកាន់ ISS ត្រូវបានចែករំលែកផ្សាយដោយទីភ្នាក់ងារ Sputnik ។
យោងតាមឯកសារនោះ អវកាសយានិក នឹងហោះទៅ ISS នៅលើយានអវកាសរុស្ស៊ី Soyuz MS -12 ។
វាមិនទាន់ត្រូវបានកំណត់នៅឡើយទេ អវកាសយានិក Hazza Mansouri ឬ Sultan Nayadi នឹងចូលរួមនៅក្នុងបេសកកម្មនេះ។ ដោយអវកាសយានិកទាំងពីរនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រោះបានហ្វឹកហ្វឺន នៅប្រទេសរុស្ស៊ី កាលពីដើមខែកញ្ញា៕
មតិយោបល់