ព័ត៌មានអន្តរជាតិ

រំលោភខ្លួនឯងមិនអស់ចិត្ត ដឹកឲ្យពួកម៉ាករំលោភទៀត!

ថៃៈ ប៉ូលិសក្រុងបាងកកកំពុងប្រមាញ់ចាប់ខ្លួន អ្នកបើកបរម៉ូតូកង់បី និងមិត្តភក្តិរបស់គាត់ ដែលត្រូវបានចោទប្រកាន់ថា បានរំលោភបូកលើស្រ្តីអូស្រ្តាលីវ័យ ២៣ឆ្នាំម្នាក់ នៅជិតអគារបោះបង់ចោលមួយ។

ស្ត្រីជនជាតិអូស្រ្តាលីម្នាក់ បានដាក់ពាក្យបណ្តឹងស្ថានីយប៉ូលិសខណ្ឌ Taling Chan ដើម្បីធ្វើការចោទប្រកាន់ ពាក់ព័ន្ធនឹងអ្នកបើកម៉ូតូកង់បីម្នាក់ និងបុរសជាមិត្តភក្តិគាត់ម្នាក់ទៀត ដែលមិនស្គាល់អត្តសញ្ញាណ បានរំលោភបំពានផ្លូវភេទលើរូបនាង នៅជិតអគារគេបោះបង់ចោល Watchajak ក្នុងខណ្ឌ Taling Chan នៅម៉ោងប្រមាណជា ៤ ទៀបភ្លឺកាលពីថ្ងៃទី៥ ខែធ្នូ។

ខណៈនេះក្រុមប៉ូលិស និងអ្នកស៊ើបអង្កេត កំពុងស្វែងរកការចាប់ខ្លួនបុរសទាំងពីរនាក់៕
ប្រភពពី Bangkok Post

មតិយោបល់