ចិនៈ ប្រទេសកូរ៉េខាងជើង គួរតែបញ្ឈប់ផែនការលើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល ប្រសិនបើចង់បានសន្តិសុខផ្ទាល់ខ្លួន ដោយកាសែតរដ្ឋចិនមួយ នៅថ្ងៃពុធនេះ បានចុះផ្សាយអំពីការព្រមានរបស់អាមេរិកថា កំពុងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងប្រើវិធានការយ៉ាងដាច់អហង្ការ ដើម្បីប្រឆាំងតបតជាមួយសកម្មភាពនុយក្លេអ៊ែរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ
កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានព្រមានថា នឹងវាយប្រហារនុយក្លេអ៊ែរលើអាមេរិក ប្រសិនបើមានសញ្ញានៃការឈ្លានពានណាមួយ ដោយកងទ័ពវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរដោយនាវាផ្ទុកយន្តហោះ ឆ្ពោះមកកាន់ភាគខាងលិចតំបន់ប៉ាស៊ីហ្វិក ដែលនៅជិតឧបទ្វីបកូរ៉េ ។
លោក ត្រាំ បានស្នើឲ្យប្រទេសចិន ជួយជំរុញបន្ថែមទៀត ដើម្បីទប់ស្កាត់សម្ព័ន្ធមិត្ត និងអ្នកជិតខាងរបស់ខ្លួន ដោយលោកបានសរសេរ នៅលើ Twitter ថា កូរ៉េខាងជើង កំពុងយកបញ្ហាដាក់ខ្លួនឯង ហើយអាមេរិក នឹងធ្វើការដោះស្រាយបញ្ហានេះ ដោយមាន ឬគ្មានការជួយពីទីក្រុងប៉េកាំង»។
ការថ្លែងបែបនេះ គឺបានធ្វើទ្បើងបន្ទាប់មានការរំពឹងទុកថា ក្រុងព្យុងយ៉ាង អាចនឹងបង្កហេតុ ជាមួយការធ្វើតេស្តនុយក្លេអ៊ែរមួយ ដែលបានកំណត់ពេល នៅថ្ងៃបុណ្យខួបស្ថាបនិករដ្ឋកុម្មុយនីស្តមួយនេះ នាពេលខាងមុខ៕
មតិយោបល់