អូស្ត្រាលីៈ ថវិកាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០១៦ បានប្រកាសថា
វិស័យទេសចរណ៍ប្រទេសអូស្រ្តាលី នឹងមានការកាត់បន្ថយទឹកប្រាក់ ៤លានដុល្លារអូស្រ្តាលី ស្មើនឹង១០៥.០៨លានដុល្លារអាមេរិក ក្នុងការផ្តល់មូលនិធិរបស់ខ្លួន ពីការរងប៉ះពាល់យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍គ្មានផ្សែងមួយនេះ។
លោក Sam Huang សាស្ត្រាចារ្យបង្រៀនជំនាញ វិស័យទេសចរណ៍មកពីសាកលវិទ្យាល័យភាគខាងត្បូងអូស្រ្តាលី បានប្រាប់ថា នឹងមិនមានផលប៉ះពាល់ច្រើនលើវិស័យនេះទេ។
លោកមិនគិតថា វានឹងធ្វើឱ្យមានភាពខុសគ្នាធំឡើយ ពីព្រោះទីផ្សារនេះអាចនឹងមិនរងឥទ្ធិពលតាមរយៈការផ្សព្វផ្សាយ។ ទោះជាយ៉ាងណា អ្នកឈ្នះថវិកាសហព័ន្ធឆ្នាំ២០១៦ គឺជាឧស្សាហកម្មស្រា ដែលនឹងទទួលបានប្រាក់ ៥០លានដុល្លារអូស្រ្តាលី ស្មើនឹង ៣៧,៥៣លានដុល្លារអាមេរិក មានការកើនឡើងអស់រយៈពេលជាង ៤ឆ្នាំមកហើយ។
លោក Brian Walsh ប្រធានផលិតស្រាក្រហមអូស្ត្រាលី បានឱ្យដឹងថា វិស័យស្រាទំពាំងបាយជូ និងស្រានានា ដែលបាននាំមកកំណើនវិស័យកសិកម្មរួមគ្នា ដូចជា ផលិតកម្មទំនើប និងវិស័យទេសចរណ៍។ អាជីវកម្មទាំងនេះ បានរងឥទ្ធិពលយ៉ាងខ្លាំង ដោយសាររដូវកាលនិងទីតាំងលំបាកខ្លាំងណាស់ក្នុងការស្វែងរកបុគ្គលិកមូលដ្ឋានឬជាអចិន្ត្រៃយ៍ ដើម្បីជួយជំរុញវិស័យទេសចរណ៍ និងការនាំចេញស្រាដែលទាក់ទងនឹងជំនួយក្នុងស្រុក៕
មតិយោបល់