ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ផ្តល់ប្រាក់រង្វាន់ ១០៤.០០០ ដុល្លារ ដល់ជនណាផ្តល់ព័ត៌មានអំពីភេរវករ ដែលបើករថយន្តបុកចូលហ្វូងមនុស្ស នៅកណ្ដាលក្រុង

អាល្លឺម៉ង់ៈ តាមសេចក្ដីរាយការណ៍ប៉ូលិសអាល្លឺម៉ង់ បានឲ្យដឹងថា ខណៈនេះពួកគេកំពុងតាមប្រមាញ់ភេរវករ អាយុ២៤ឆ្នាំ ដើមកំណើតជនជាតិទុយនេស៊ីម្នាក់ បន្ទាប់ពីបានធ្វើការវាយប្រហារ នៅផ្សារបុណ្យណូអែលមួយ ក្នុងទីក្រុងប៊ែកឡាំង ដោយសង្ស័យថា ជាប់ទាក់ទងជាមួយនឹងក្រុមអ៊ីស្លាមនិយម ( ISIS)។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦។

ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បាននិយាយថា ភេរវករម្នាក់នោះ ឈ្មោះ Anis Amri ហើយខណៈនេះដែល ប៉ូលិសកំពុងស្វែងរកចាប់ខ្លួន ក្រោយភេរវកររូបនេះ បានវាយប្រហារ ដោយបើកឡានដឹកទំនិញធន់ធំ បុកចូលផ្សារបុណ្យណូអែល នៅកណ្តាលទីក្រុងប៊ែកឡាំង ដែលបានបណ្ដាលឲ្យជនស៊ីវិល ១២ នាក់ស្លាប់ និងរងរបូស៤៨ នាក់កាលពីថ្ងៃអង្គារ។

ប៉ូលិសបាននិយាយថា ខ្លួននឹងផ្តល់ជូនប្រាក់រង្វាន់ រហូតដល់ទៅ១០៤.០០០ដុល្លារ ដល់ជនណាបានផ្តល់ព័ត៌មាន ដែលអាចឈានទៅដល់ការចាប់ខ្លួនភេរវករ Amri ៕

មតិយោបល់