តួកគី: ទីភ្នាក់ទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខណៈនេះដែល អាជ្ញាធរតួកគី បានដោះលែងសាច់ញាតិឃាតក ជាប៉ូលិសមិនជាប់កាតព្វកិច្ច ដែលបានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពសន្តិសុខតួកគី បានប្រាប់ភ្នាក់ងារ Reuters ថា បន្ទាប់កើតហេតុការបាញ់នេះ អាជ្ញាធរបានចាប់ឃុំខ្លួន ម្តាយ ឪពុក បងស្រី និងសាច់ញាតិពីរនាក់ផ្សេងទៀត របស់ឃាតក គឺលោក Mevlut Mert Altintas អាយុ ២២ ឆ្នាំ ដើម្បីសាកសួរ នៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ដែរថា លោក Altintas បានស្រែកថា « កុំភ្លេចអាឡិបប៉ូ» និង « Allahu Akbar ជាភាសាអារ៉ាប់ ដែលមានន័យថា ព្រះជាម្ចាស់ គឺជាអ្នកអស្ចារ្យជាងគេ» ខណៈដែលគាត់ បានបាញ់ឯកអគ្គរដ្ឋទូតរុស្ស៊ី៕
មតិយោបល់