អ៊ីរ៉ាក់ៈ រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃអង្គារ បានប្រកាសចាប់ផ្តើមថ្ងៃឈប់ សម្រាករយៈពេលពីរថ្ងៃកាលពីថ្ងៃពុធ ដោយសារសីតុណ្ហភាព ក្នុងប្រទេសកើនឡើងលើសពី ៥០អង្សារ ហើយប្រជាជនត្រូវបានគេណែនាំឲ្យស្នាក់ នៅផ្ទះក្នុងអំឡុងពេលថ្ងៃត្រង់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ ដោយការិយាល័យ Abadi បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi រៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ សម្រាប់គណៈរដ្ឋមន្ត្រី ដែលពួកគេបានពិភាក្សាអំពីបញ្ហានេះ ហើយត្រូវបានចេញដោយក្រុមប្រឹក្សាភិបាលឧតុនិយម និងរញ្ជួយដីរបស់ប្រទេស។
បើតាមរបាយការណ៍មួយ នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាភិបាល ការត្រួតពិនិត្យអាកាសធាតុ បានឲ្យដឹងថា រលកកំដៅនេះនឹងបន្តកើទ្បើង នៅផ្នែកកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់ រយៈពេលបីថ្ងៃ៕
មតិយោបល់