បាត់ដំបងៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូនេះ បុរសម្នាក់ បានដេកស្លាប់ នៅនឹងផ្ទះឃុន ភណ័ ក្នុងភូមិឆ្កែកូន ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សាកសពជនរងគ្រោះ មានឈ្មោះថា យន់វឿន ភេទប្រុស អាយុ៥៤ឆ្នាំ គ្មានសាច់ញ្ញាតិនោះ បានដេកស្លាប់ ដោយសារខ្យល់គ នៅវេលាម៉ោង៣ ជិតភ្លឺថ្ងៃទី២៥ ខែធ្នូ ។
ប្រភពពីសមត្ថកិច្ច បាននិយាយថា ជនរងគ្រោះខាងលើបានរស់នៅ ជាមួយឈ្មោះឃុនភណ័ ភេទស្រី អស់រយៈពេល ១៥ ឆ្នាំហើយ ដែលឈ្មោះភ័ណ ធ្លាប់បានដេញជាច្រើនលើកច្រើនសារ តែបុរសម្នាក់នេះ មិនព្រមទៅណាទេ។ រហូតដល់ពេលនេះ លោកយន់វឿនបានដេកស្លាប់នៅផ្ទះខ្លួន។
ក្រោយពីការធ្វើសល្យវិច្ឆយ័រួច សមត្ថកិច្ចបានប្រគល់សពឲ្យទៅម្ចាស់ផ្ទះ ធ្វើបុណ្យតាមប្រពៃណីហើយ៕
មតិយោបល់