សង្គ្រាមពាក្យសម្ដីចាប់ផ្ដើមឡើងទៀតហើយ ដោយលើកនេះអ្នកប្រដាល់ក្នុងទ្រុង Conor McGregor បាននិយាយដាក់ Floyd Mayweather ថានឹងទៅវ៉ៃមុខឱ្យខ្ទិច។
ការប្រកួតរវាងកំពូលអ្នកវាយក្នុងទ្រុងនិងកីឡាករប្រដាល់មិនដែលចាញ់ មានឡើងជាយូរណាស់មកមកហើយដែរ ហើយអ្នកទាំងពីរនេះចេះតែហៅគ្នាមកឡើងប្រកួតរហូត។ យ៉ាងណាមិញ ការប្រកួតមួយនោះពិតជាពិបាកនឹងកើតឡើងមែនទែន ត្បិតអី Floyd បានចូលនិវត្តន៍បាត់ទៅហើយ។
យ៉ាងណាមិញ McGregor ថ្មីៗនេះ បានដាក់មួយឃ្លាទៀតហើយនៅលើបណ្ដាញ Instagram របស់ខ្លួន ដោយសរសេរថា “ខ្ញុំនឹងវាយកម្ទិចមុខរបស់គាត់”។ ឃ្លានេះអាចត្រូវបានគេដឹងថា អ្នកវាយក្នុងទ្រុងល្បីឈ្មោះរូបនេះ ចង់ហៅ Floyd ឱ្យឡើងសង្វៀនហើយវាយទម្ទិចមុខរបស់គេតែម្ដង។
Floyd បានបញ្ចប់អាជីពរបស់ខ្លួនដោយពីមានកំណត់ត្រាមិនចាញ់៤៩ប្រកួត ខណៈដែលក្រោយពីចូលនិវត្តន៍នេះមានកីឡាករជាច្រើនតែងតែនិយាយចង់ឡើងប្រកួតជាមួយគេ។ តួយ៉ាងដូចជា Pacman របស់ហ្វីលីនចង់ឡើងសងសឹកវិញ និង McGregor នេះឯង៕
មតិយោបល់