ស៊ីរីៈ តាមរបាយការណ៍ រដ្ឋអ៊ិស្លាម (IS) បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ១៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារតាមអាកាស ដែលដឹកនាំដោយអាមេរិក នៅភាគខាងជើងខេត្ត នៃទីក្រុង al-Raqqa ប្រទេសស៊ីរី ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។
អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បាននិយាយថា យន្តហោះចម្បាំង ដែលគេជឿថា ជាក្រុមចម្រុះប្រឆាំងភេរវកម្មដឹកនាំ ដោយសហរដ្ឋអាមេរិកបានវាយប្រហារតំបន់ជាច្រើន នៅភាគឦសានទីក្រុង al-Raqqa ។
ក្រុមអ្នកឃ្លាំមើលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើង ទំនងដោយសារតែមានចំនួនប្រជាជនរងរបួសច្រើន៕
មតិយោបល់