ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហ្វីលីពីនដុតបំផ្លាញលុយចោលជាង ៣៧ លានដុល្លារអាមេរិក ពីការរត់ពន្ធគ្រឿងញៀនខុសច្បាប់

ហ្វីលីពីន: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលហ្វីលីពីន បានដុតបំផ្លាញលុយចោលជាង ១,៧៧ពាន់លានប៉េសូ ស្មើនឹង ៣៧,៦៥ លានដុល្លារសហរដ្ឋអាមេរិក ដែលចាប់បានពីការរត់ពន្ធនិងជួយដូរគ្រឿងញៀនដោយខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះ។

ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន (PDEA) លោកអគ្គនាយក Isidro Lapena បានឱ្យដឹងថា គ្រឿងញៀនទាំងនោះ វាបានផ្សំឡើងពីថ្នាំឬសាប៊ូ, ហ្វេតាមីន, កូកាអ៊ីន, កេតាមីន, កញ្ឆា, ឱសថផុតកំណត់និងសាប៊ូរាវទម្ងន់ ៦៦.២៥០មីលីលីត្រ ត្រូវបានបំផ្លាញតាមរយៈការ ដុតចោល។

លោកបានសង្កត់ធ្ងន់ថា យើងចង់ឱ្យសាធារណជនចូលរួមធ្វើជាសាក្សីក្នុងការបំផ្លិចបំផ្លាញនៃរឹបអូសដោយថ្នាំគ្រោះថ្នាក់។ ហើយមន្ត្រីអនុវតច្បាប់គ្រឿងញៀនមានការព្រួយបារម្ភជាសាធារណៈថា សារធាតុខុសច្បាប់ទាំងនេះ ត្រូវបានយកមកប្រើឡើងវិញនិងកែច្នៃឡើងវិញឬលក់ត្រឡប់មកវិញនៅតាមផ្លូវនានាផងដែរ។

សូមបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាស យុទ្ធនាការកាន់តែខ្លាំងប្រឆាំងនឹងថ្នាំខុសច្បាប់នៅក្នុងប្រទេសមួយនេះ ហើយលោកក៏បានផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋនិងមន្ត្រីថ្នាក់ក្រោមជាតិផងដែរ បើសិនចាប់បានជនល្មើសជួញដូរឬប្រើប្រាស់គ្រឿងញៀនទាំងនោះ មានសិទ្ធិសម្លាប់ដោយខ្លួនឯង ពោលគឺមិនចាំបាច់កាត់ក្តីដោយមន្ត្រីថ្នាក់លើនោះទេ៕

PDEA-illegal-drugs

មតិយោបល់