អ៊ីរ៉ាក់ៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និយាយថា ភេរវករ ISIS បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ នៅជិតភាគខាងជើងនៃទីក្រុង Mosul ។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
HRW បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃអង្គារថា ការសម្លាប់នេះ បានកើតឡើងនៅថ្ងៃទី ១៧ ខែតុលា ក្នុងភូមិ HUD និង Lazzagah ដែលមានទីតាំងចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Mosul ។
ពួកភេរវករ Daesh បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ ក្នុងនោះរួមទាំងក្មេងប្រុសពីរនាក់ផងដែរ ។
ក្រុមសិទ្ធិមនុស្សមូលដ្ឋានទីក្រុងញូយ៉ក បានបន្ថែមថា ក្នុងចំណោមអ្នកភូមិអ៊ីរ៉ាក់ចំនួន ៣០ នាក់ ត្រូវបានពួកភេរវករ សម្លាប់ ១៩ នាក់ ដែលសាកសពពួកគេ ត្រូវ Daesh បន្សល់ទុកនៅតាមដងផ្លូវ។
លោក Lama Fakih នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅមជ្ឈឹមខាងកើត បាននិយាយថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់ បន្ទាប់ពីអ្នកភូមិបានក្រោកឡើងប្រឆាំងនឹងពួកភេរវករនៅក្នុងតំបន់៕
មតិយោបល់