ព័ត៌មានអន្តរជាតិ

កាតា នឹងមិនផ្លាស់ប្តូរគោលជំហរខ្លួន ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ទ្បើយ

កាតាៈ រដ្ឋមន្រ្តីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសខ្លួន នឹងមិនចុះចាញ់លើការដាក់សម្ពាធ ដែលត្រូវបានអនុវត្តដោយប្រទេសជិតខាងទ្បើយ ហើយជាងនេះទៅទៀត ក៏មិនធ្វើការផ្លាស់ប្តូរគោលនយោបាយ ការបរទេសឯករាជ្យរបស់ខ្លួន ដើម្បីដោះស្រាយជម្លោះដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman Al Thani បានកត់សម្គាល់យ៉ាងដូចនេះ នៅទីក្រុងដូហា កាលពីថ្ងៃព្រហស្បតិ៍ នាប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសបារ៉ែន, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប ,អារ៉ាប់ និងប្រទេសដទៃទៀតជាច្រើន បានប្រកាសកាត់ផ្តាច់ទំនាក់ទំនង ជាមួយនឹងប្រទេសកាតា។

ការធ្វើបែបនេះផងដែរ គឺដោយសារតែពួកគេបានចោទប្រកាន់ប្រទេសកាតាថា ជារដ្ឋគាំទ្រដល់អំពើភេរវកម្ម និងគូប្រជែងក្នុងតំបន់របស់ពួកគេ គឺប្រទេសអ៊ីរ៉ង់ ខណៈដែលរដ្ឋាភិបាលកាតា បាននិយាយថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់៕

មតិយោបល់