ព័ត៌មានបច្ចេកវិទ្យា

របៀបឆែកមើលថា តើថ្ម iPhone 6s របស់អ្នក មកពីនាយ ឬឆ្លងកាត់ការដោះដូរ

ក្រុមហ៊ុន Apple កំពុងបើកឱ្យអតិថិជន iPhone 6s ដែលទិញប៉ះចំថ្មមានបញ្ហានាំឱ្យទូរស័ព្ទរលត់ អាចទៅធ្វើការដោះដូរថ្មថ្មីដោយឥតគិតថ្លៃបាន។ បញ្ហាថ្មនេះ គឺកើតឡើងភាគច្រើនចំពោះទូរស័ព្ទ iPhone 6s ដែលផលិតក្នុងអំឡុងខែកញ្ញា ដល់ខែតុលា ឆ្នាំ ២០១៥។ ដូច្នេះ ប្រសិនបើលោកអ្នកមិនប្រាកដថា iPhone 6s របស់ខ្លួន ផលិតនៅពេលណា សូមប្រើឧបករណ៍ថ្មីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Apple ផ្ទាល់ ដើម្បីឆែកមើលថា តើថ្ម iPhone 6s របស់អ្នក ផលិតចេញមកពីនាយ ឬក៏បានឆ្លងកាត់ការដោះដូរ។

របៀបឆែក៖

១- ជាដំបូង សូមឆែករកលេខតួម៉ាស៊ីន ឬលេខ IMEI របស់ iPhone 6s ដែលឋិតនៅលើសម្បកទូរស័ព្ទផ្នែកខាងក្រោយ ឬចូលទៅកាន់កម្មវិធី Settings -> General -> About រួចរកមើលលេខ IMEI នោះ ដែលវាមានចំនួន ១៥ ខ្ទង់។

២- បន្ទាប់មក សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Apple ដែលបង្កើតឡើងសម្រាប់ឆែកមើលថ្ម iPhone 6s រួចវាយបញ្ចូលលេខ IMEI នោះក្នុងប្រអប់របស់វា ហើយចុចលើប៊ូតុង Submit។ ភ្លាមៗនោះ បើវាមិនបង្ហាញអ្វីទេ គឺបានសេចក្តីថា ថ្ម iPhone 6s របស់អ្នកមិនឋិតក្នុងចំណោមថ្មមានបញ្ហាទេ ឬមកពីនាយ ផ្ទុយទៅវិញ គឺវាជាថ្មមានបញ្ហា ឬបានឆ្លងកាត់ការដោះដូរ ប៉ុន្តែ លោកអ្នកក៏អាចយកទូរស័ព្ទទៅកាន់ហាងលក់ផលិតផល Apple ដែលមានអាជ្ញាបណ្ណ និងដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើសុំប្តូរថ្មថ្មីបានផងដែរ៕

ប្រភពព័ត៌មាន៖

មតិយោបល់