អ៊ីរ៉ាក់ៈ កងទ័ពអ៊ីរ៉ាក់ដែលគាំទ្រ ដោយកងចលនាប្រជាប្រិយ (Hashd Al-Shabi) បានរំដោះរដ្ឋអ៊ីស្លាម នៅភាគខាងកើតខេត្តអានបារ ប្រទេសអ៊ីរ៉ាក់ពីពួកសកម្មប្រយុទ្ធ (Isis, ISIL, IS និង Daesh) ដោយទទួលបានជោគជ័យ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រយុទ្ធគ្នា អស់រយៈពេលជាងពីរសប្តាហ៍ នៅតាមបណ្តោយទន្លេ Euphrates ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
កោះ Al-Khalidiyah ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម អស់រយៈពេលជាងពីរឆ្នាំមកហើយ មុនពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ធ្វើប្រតិបត្តិការបោសសម្អាតក្រុមភេរវកម្ម ទៅដល់ទីក្រុង Nineveh Governorate។
គួរបញ្ជាកដែរថា ក្រោយទទួលបានការកាន់កាប់តំបន់ Al-Khalidiyah កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានបើកផ្លូវយុទ្ធសាស្រ្តធំពីរ រវាងទីក្រុង Fallujah និង Al-Ramadi ផងដែរ៕
មតិយោបល់