ហ្វីជី: យោងតាមការអង្កេតភូមិសាស្ត្រអាមេរិក នៅថ្ងៃពុធនេះ បាននិយាយថា ករណីគ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រមួយ បានវាយប្រហារនៅឆ្នេរសមុទ្រនៃប្រទេសហ្វីជី បង្កឲ្យមានសញ្ញាព្រមានពីរលកស៊ូណាមី ក្នុងតំបន់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។
ការរញ្ជួយដីនេះ មានអនុភាពវាយប្រហារក្នុងជម្រៅ ១៥ គីឡូម៉ែត្រ ចម្ងាយ ២២១ គីឡូម៉ែត្រពីភូមិ Nadi និង ២៨៣ គីឡូម៉ែត្រពីរដ្ឋធានី Suva។
មជ្ឈមណ្ឌលព្រមានរលកស៊ូណាមីនៅតំបន់ប៉ាស៊ីហ្វិក បានឲ្យដឹងថា រលកស៊ូណាមិដោយសារគ្រោះថ្នាក់រញ្ជួយដីនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ចម្ងាយ ៣០០ គីឡូម៉ែត្រពីចំណុចកណ្តាល នៅតាមបណ្តោយឆ្នេរនៃប្រទេសហ្វីជី ដែលរលកអាចនឹងធ្វើឲ្យមានកម្រិតទឹកជំនោរ៕

មតិយោបល់