ព័ត៌មានអន្តរជាតិ

ជនស៊ីវិលជិត ៧ពាន់នាក់ ត្រូវបានសម្លាប់ ក្នុងអំពើហិង្សានៅអ៊ីរ៉ាក់

UN: អង្គការសហប្រជាជាតិ បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៦.៨៧៨ នាក់ ត្រូវបានសម្លាប់ នៅប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០១៦ ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់ បានជួយផលលំបាលនៃសង្គ្រាម ក្នុងការរក្សាសន្តិសុខ ក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីប្រឆាំងនឹងអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងប្រទេសអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធ Levant ដែលគេស្គាល់ថា ISIS មកពីតំបន់នានា។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។

បេសកកម្មជំនួយអង្គការសហប្រជាជាតិ សម្រាប់ប្រទេសអ៊ីរ៉ាក់ ( UNAMI )បានឲ្យដឹងកាលពីថ្ងៃអង្គារថា តួលេខនៃការស្លាប់ខាងលើ គ្រាន់តែជាចំនួនតូចមួយប៉ុណ្ណោះ គឺនៅមិនទាន់អាចផ្ទៀងផ្ទាត់ ចំពោះចំនួនជនស៊ីវិលស្លាប់ និងរបួស នៅតាមតំបន់មានជម្លោះនៅទ្បើយទេ។

ក្នុងនោះដែរ UNAMI បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នេះ គឺជាតួលេខកាលពីឆ្នាំមុនមិនបាន រួមបញ្ចូលនៅក្នុងចំណោម ជនស៊ីវិលស្លាប់ និងរបួសនៅក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ សម្រាប់ខែឧសភា កក្កដា សីហា និងធ្នូទេ៕

មតិយោបល់