រុស្ស៊ីៈ កងទ័ពជើងទឹករុស្ស៊ី បាននិយាយថា ខ្លួនរំពឹងទុកគម្រោងរៀបចំធ្វើសមយុទ្ធតាមសមុទ្រ ជាមួយនឹងហ្វីលីពីន ដើម្បីជួយដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងចោរកម្ម។ នេះបើយោងតាមរយៈ សារព័ត៌ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។
តាមសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានធ្វើឡើងខណៈនាវារុស្ស៊ីពីរគ្រឿង ជានាវាចម្បាំង Admiral Tributs ប្រឆាំងដ្រូនក្រោមទឹក និងនាវា Boris Butoma ដឹកប្រេងក្នុងសមុទ្រ បានចូលចតនៅទីក្រុងម៉ានីល នៅក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈរយៈពេលបួនថ្ងៃ។
លោក Rear Admiral Eduard Mikhailov ជាមេបញ្ជាការរងនៃកងនាវាជើងទឹករុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក បាននិយាយថា ការមកដល់របស់ខ្លួន នៅក្នុងទឹកដីហ្វីលីពីន គឺរដ្ឋាភិបាលលោក នឹងពិភាក្សាគ្នាអំពីលទ្ធភាព និងពេលវេលាណាមួយ ដើម្បីយើងធ្វើសមយុទ្ធតាមសមុទ្ររួមគា្ន។
លោកបានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា «យើងប្រាកដណាស់ថា នៅពេលអនាគតយើង នឹងទទួលបានការធ្វើសមយុទ្ធជាមួយភាគីហ្វីលីពីន»៕
មតិយោបល់