តួកគីៈ ប្រតិបត្ដិការយោធាតួកគី រយៈពេល ២៤ ម៉ោង បានសម្លាប់ភេរវកររដ្ឋអ៊ីស្លាម (IS) ៣២ នាក់ និងទីតាំងជាង ៣២៧ កន្លែងរបស់ភេរវករ នៅតំបន់ Al-Bab ភាគខាងជើងប្រទេសស៊ីរី ត្រូវបានវាយប្រហារផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។
កងទ័ពតួកគី បានឲ្យដឹងថា ការវាយប្រហារតាមអាកាស រថយន្ត មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងភេវរករជាច្រើន ត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង។
គួរបញ្ជាក់ដែរថា កងកម្លាំងប្រដាប់អាវុធតួកគី បានចាប់ផ្តើមប្រតិបត្ដិការ Euphrates Shieldរ ប្រឆាំងពួក IS និងកងជីវពលឃើដស៊ីរី (YPG) តាំងពីខែសីហាកន្លងមក៕
មតិយោបល់