ព័ត៌មានជាតិ

MSX សាកកម្លាំងជាមួយដ្រីមសង់ របួសធ្ងន់ស្រាល ៣ នាក់

ភ្នំពេញៈ នៅថ្ងៃទី ០៨ ខែមករានេះ ស្ថិតនៅតាមផ្លូវលេខ ៣១៥ ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានាភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ MSX និង ដ្រីមសង់ ។

ម៉ូតូទាំងពីរនេះ បើកបរស្របទិសគ្នា ដោយម៉ូតូដ្រីមសង់ បានឌុបស្រ្តីម្នាក់ ដែលមានអាយុប្រហែល ៥០ ឆ្នាំ បើកបរពីចមចៅមកទំនប់ទួលគោក ដោយធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ស្តប់ផ្សារមាន់អាំង ហួសផ្សារបន្តិចមានម៉ូតូ MSX ពណ៌ស ពាក់ផ្លាកភ្នំពេញ1FR 1870 បើកបរយ៉ាងលឿន មកពីក្រោយគេចនឹងរថយន្តវ៉ាខាងស្ដាំដៃ
ក៏ប៉ះជាមួយនឹងម៉ូតូដ្រីមសង់ ពណ៌ខ្មៅ ដែលជាម៉ូតូឌុប សង់ពណ៌ខ្មៅ០១១ ពាក់ផ្លាកលេខភ្នំពេញ 1AI 7545 បណ្ដាលឲ្យស្ដី្រដែលជិះនៅខាងក្រោយ បោកក្បាលទៅខាងស្ដាំដៃ រងរបួសជាទម្ងន់ ឥទ្បូវត្រូវបានដឹកតាមរ៉ឺម៉ក់កង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។

ដោយទ្បែកអ្នកបើកបរម៉ូតូ MSX និង​ម៉ូតូឌុប ក៏បានរងរបួសដៃជើងផងដែរ៕

https://youtu.be/mexubf83U4E

មតិយោបល់