ម៉ានីលៈ អភិបាលបាលក្រុង Philippines លោក Samsudin Dimaukom និងអង្គរក្ស ០៩នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ដោយចោទថា លោក និងក្រុមអង្គរក្សកំពុងជួញដូរគ្រឿងញៀន។
យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងនៅក្នុងហេតុការណ៍នោះ គឺក្រុមអង្គរក្សរបស់លោក Samsudin Dimaukom បានបាញ់តដៃជាមួយប៉ូលិស ដែលចុងក្រោយបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់។
ពាក់ព័ន្ធនឹងបញ្ហាថ្នាំញៀនក្នុងប្រទេស ហ្វីលីពីននេះ នៅថ្ងៃសុក្រ ទី២៨តុលា គឺលោក Samsudin Dimaukom និងមនុស្សចំនួន ០៩នាក់ផ្សេងទៀតជាអង្គរក្សលោក ត្រូវបានប៉ូលិសបាញ់សម្លាប់នៅលើផ្លូវ ហាយវ៉េ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ដែលនេះជាអ្វីដែលប៉ូលិសពណ៌នាថា ជាប្រតិបត្តិការបង្ក្រាបថ្នាំញៀន៕
មតិយោបល់