អ៊ីរ៉ាក់ៈ បន្ទាប់ពីប្រតិបត្តិការវាយលុក ដោយកងកម្លាំងសន្តិសុខរដ្ឋាភិបាលអ៊ីរ៉ាក់ ទៅលើពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅទីក្រុង Mosul គេសង្កេតឃើញថា មានវត្តមានជនស៊ីវិល
រាប់រយនាក់ កំពុងរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភូមិ Abu Jarbou ជិតទីប្រជុំជន Bashiqa កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។
កងទ័ពអ៊ីរ៉ាក់ និងក្រុមអ្នកប្រយុទ្ធឃើដ បានប្រតិបត្តិការបោសសម្អាតភូមិជាច្រើន ដើម្បីឆ្ពោះទៅកាន់ការវាយលុក ប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅទីក្រុង Mosul ក្នុងការដណ្ដើមយកទីក្រុងនេះមកកាន់កាប់វិញ។
បើទោះបីមានការគំរាមគំហែងសម្លាប់ ពីពួកភេវរករ ISIS យ៉ាងណា ក៏នៅតែមានសន្ទុះនៃជនស៊ីវិលអ៊ីរ៉ាក់យ៉ាងច្រើន បានរត់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេផងដែរ៕
មតិយោបល់