ចិនៈ ហឺប៉ីជាផ្នែកមួយនៃខេត្តភាគខាងជើងប្រទេសចិន ដែលត្រូវបានញាំញីដោយខ្យល់ពុល ហើយជុំវិញបញ្ហានេះដែរ រដ្ឋាលភិបាលក្រុងប៉េកាំង បានប្ដេចជ្ញាថា នឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើរោងចក្រថាមពលធ្យូងថ្ម ជាយុទ្ធសាស្ត្រក្នុងការប្រឆាំងផ្សែងពុល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
នៅក្នុងកិច្ចប្រជុំនៃអង្គនីតិបញ្ញត្តិថ្នាក់ខេត្ត បានប្រកាសថា ផែនការមួយដែលនឹងត្រូវលេចចេញឡើង គឺការកាត់បន្ថយថាមពលធ្យូងថ្មនៅឆ្នាំនេះ ដែលនឹងលុបបំបាត់កន្លែងផលិតថាមពលមានសម្ភារៈបរិក្ខារហួសសម័យ និងការធ្វើឲ្យប្រសើរឡើងនូវអំណាចនៃថាមពលមកពីធម្មជាតិ។
តាមរបាយការណ៍របស់រដ្ឋាភិបាលខេត្ត ចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ដើម្បីបង្កើនរចនាសម្ព័ន ប្រសិទ្ធភាពថាមពលនេះ ថ្នាក់ខេត្ត ត្រូវគាំទ្រដល់ការសាងសង់រោងចក្រផលិតថាមពល ដើរដោយខ្យល់ នៅទីក្រុង Zhangjiakou និង Chengde ជាក់ស្ដែងដូចជាគម្រោងផលិតថាមពលដើរដោយពន្លឺ នៅទីក្រុង Zhangjiakou ដែលជាកន្លែងសម្រាប់ការប្រកួតអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២២ កំពុងត្រូវបានសំទ្បឹងមើល៕
មតិយោបល់