ភ្នំពេញៈ កម្មការិនីម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល ខណៈប្អូនស្រីនារីរងគ្រោះចេញពីធ្វើការបើកទ្វារបន្ទប់ ស្រាប់តែប្រទះឃើញបងស្រីរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្អូនស្រីនារីរងគ្រោះបានឲ្យដឹងថា បងស្រីរបស់ខ្លួនមានឈ្មោះ ខន ស៊ីម៉ា អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិក្រាំរយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង មុខរបរកម្មការិនីរោងចក្រ។ ប្អូនស្រីនារីរងគ្រោះបានបន្តថា មូលហេតុដែលបងស្រីចងសម្លាប់ខ្លួននេះ គឺមានវិបត្តិក្នុងគ្រួសារ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យបានបញ្ជាក់ថា នារីរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន ពុំជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ពិនិត្យចប់សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
មតិយោបល់