អាមេរិកៈ យុវជនជនជាតិអាមេរិកម្នាក់ ឈ្មោះ Dylann Roof ជាអ្នកវាយប្រហារសម្លាប់ ជនជាតិស្បែកខ្មៅ ៩នាក់ នៅព្រះវិហារសាសនា ក្នុងរដ្ឋ South Carolina ត្រូវបានតុលាការអាមេរិក ប្រកាសកាត់ទោសប្រហារជីវិត កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧។
Dylann អាយុ ២២ ឆ្នាំ ត្រូវបានកាត់ទោស កាលពីខែមុន លើបទចោទប្រកាន់ ៣៣ ករណី ក្នុងនោះរួមមានឧក្រិដ្ឋកម្មស្អប់ពូជសាសន៍ បន្ទាប់ពីការបាញ់ប្រហារ នៅវិហារសាសនា កាលពីខែមិថុនា ក្នុងឆ្នាំ ២០១៥ កន្លងទៅ។
ក្រុមប្រឹក្សាតុលាការ បានពិគ្រោះរយៈពេលជិតបីម៉ោង មុនពេលឈានដល់ការចេញសាលក្រមរបស់ពួកគេ។
គួរបញ្ជាក់ដែរថា វាជាការសម្លាប់រង្គាលមួយ លើជនជាតិស្បែកខ្មៅ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងជំរុញឲ្យមានការជជែកពិភាក្សាអំពីផលប៉ះពាល់ដល់ទំនាក់ទំនងជាតិសាសន៍ផងដែរ៕

មតិយោបល់