កូរ៉េៈ បេក្ខជនបក្សប្រជាធិបតេយ្យនិន្នាការឆ្វេង លោក Moon Jae-in បានឈ្នះការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃអង្គារ ដែលលោកនឹងក្លាយជាប្រធានាធិបតីថ្មី ជំនួសលោកស្រីផាក គឺនហេ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីតំណែង ដោយសាររឿងពុករលួយ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក Moon បានទទួលជ័យជម្នះយ៉ាងធំធេង ដោយទទួលបានសំឡេងគាំទ្រ ៤១,៤ភាគរយ ឈ្នះបេក្ខជនលោក Hon Joon-pyo មកពីបក្សអភិរក្សនិយមរបស់លោកស្រីផាក គឺនហេ។
សូមជំរាបថា បន្ទាប់ពីបេក្ខជនបក្សប្រជាធិបតេយ្យនិន្នាការឆ្វេងនិយម លោក Moon Jae-In ធ្លាប់ចាញ់ឆ្នោតលោកស្រី ផាក គឺនហេ កាលពីឆ្នាំ២០១២ ឥទ្បូវនេះលោក Moon បានធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី សមតាមបំណងហើយ ក្រោយលោកស្រី ផាក ខ្ទាតពីតំណែងដោយសាររឿងពុករលួយ ៕
មតិយោបល់