ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងចោទកូរ៉េខាងត្បូងចាប់ពង្រត់បុគ្គលិកភោជនីយដ្ឋានខ្លួនជាច្រើននាក់

កូរ៉េខាងត្បូងៈ កូរ៉េខាងជើង បានចោទកូរ៉េខាងត្បូងជាថ្មីម្ដងទៀតថា មានចេតនាគិតទុកជាមុន ក្នងការចាប់ពង្រត់បុគ្គលិករបស់ខ្លួន ជាច្រើននាក់ ដែលកំពុងបម្រើការងារ នៅភោជនីយដ្ឋានក្រុងព្យុងយ៉ាងមួយ ក្នុងប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០១៦។

បុគ្គលិកកូរ៉េខាងជើងបីនាក់ បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ ហើយនេះជាលើកទី២ហើយ ដែលបុគ្គលិកភោជនីយដ្ឋានកូរ៉េខាងជើង នៅប្រទេសចិនបានរត់មកកូរ៉េខាងត្បូង អំទ្បុងខែមេសាកន្លងទៅ។

បើតាមអ្នកនាំពាក្យកាកបាទក្រហម កូរ៉េខាងជើង បានឲ្យដឹងក្នុងសេចក្ដីថ្លែង ការណ៍មួយថា «ហេតុការណ៍នេះ គឺជាការចាប់ពង្រត់បានរៀបចំ និងការគិតទុក ជាមុនដោយក្រុមអាយ៉ងផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង»៕

north-right-and-south

មតិយោបល់