ស៊ុយអែតៈ ព្យុះមួយកាលពីថ្ងៃពុធ បានវាយប្រហារនៅប្រទេសស៊ុយអ៊ែត បណ្ដាលឲ្យកាត់ផ្ដាច់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ចរាចរណ៍កើតទ្បើង រួមទាំងបង្កឲ្យជើងហោះហើរ និងការដឹកជញ្ជូនលើផ្លូវសាធារណៈជាច្រើន ត្រូវបានពន្យារពេល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ១២ ខែមករា ឆ្នាំ២០១៧។
ទីភ្នាក់ងារអាកាសធាតុស៊ុយអែត (SMHI) បានចេញសេចក្ដីព្រមានអំពីអាកាសធាតុ សម្រាប់តំបន់ Skane និង Blekinge ស្ថិតនៅភាគខាងត្បូងនៃប្រទេស អាចត្រូវប្រឈមបញ្ហាគ្មានអគ្គិសនីប្រើប្រាស់ និងដើមឈើរលំ ដោយសារអំណាចខ្យល់ព្យុះ បើទោះបីជាមានវិធានការប្រុងប្រយ័ត្នទុកជាមុន ពីក្រុមហ៊ុនថាមពល និងប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារក៏ដោយ។
គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ជាច្រើន ត្រូវបានគេរាយការណ៍ថា បានកើតទ្បើងជាមួយនឹងរថយន្តដឹកទំនិញ និងរថយន្តក្រុងបានក្រទ្បាប់ និងរអិលធ្លាក់ផ្លូវ៕
មតិយោបល់