ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួស ៣២នាក់ បន្ទាប់ពីរថយន្តបើកធ្លាក់ចូលជ្រោះ នៅប៉ាគីស្ថាន

ប៉ាគីស្ថានៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ និង ២៥ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តដឹកអ្នកដំណើរមួយ បានធ្លាក់ចូលទៅក្នុងជ្រោះ នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

ទីភ្នាក់ងារ ARY បាននិយាយថា រថយន្តនេះដឹកអ្នកដំណើរ ៣២ នាក់ ដោយធ្វើដំណើររដ្ឋធានី Islamabad ឆ្ពោះទៅកាន់តំបន់ Kahuta នៃប្រទេសនេះ។

ក្នុងចំណោមអ្នករងរបួសទាំងនោះ រួមមានស្ត្រី និងកុមារ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមានមនុស្ស ៥ នាក់ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

តាមប៉ូលិសបាននិយាយថា គ្រោះថ្នាក់នេះ បានកើតឡើងនៅពេលដែលអ្នកបើកបររថយន្ត បានបាត់បង់ការបញ្ជារបស់ខ្លួន ខណៈដែលបត់ផ្លូវកែងនៅតំបន់ Hajira ស្ថិតក្នុងរូងភ្នំ Bagh ៕

មតិយោបល់