Andrea Belotti ជាខ្សែប្រយុទ្ធកំពុងតែឡើងជើងខ្លាំងមែនទែននៅលីគកំពូលរបស់អ៊ីតាលី ដោយតែងតែរកគ្រាប់បាល់បានជានិច្ចឱ្យក្លឹប Torino ។
ដោយឃើញដូច្នេះហើយ Arsenal របស់អង់គ្លេសបានដាក់តម្លៃទិញប៉ុន្មានដងមកហើយ តែមិនបានសម្រេចឡើយ ដោយសំណើរចុងក្រោយត្រូវបានគេដឹងថាដល់ទៅ៥៦លានផោន តែត្រូវក្លឹប Torino ច្រានចោលទៀត។ ដោយឡែកបើតាមសម្ដីរបស់ភ្នាក់ងារទីផ្សារកីឡាករ Belotti គឺក្លឹប Arsenal អាចនឹងមានឱកាសប្រសិនបើពួកគេហ៊ានចំណាយដល់១០០លានអឺរ៉ូ មិនមែនត្រឹមតែ ៥៦លានផោននោះទេ។

លោក Sergio Lancini ភ្នាក់ងារខាងលើបាននិយាយទៀតថា មានក្លឹបជាច្រើនចង់បានខ្សែប្រយុទ្ធខាងលើ ដូច្នេះហើយតម្លៃត្រឹមតែ៥៦លានផោននៅមិនគ្រប់គ្រាន់នៅឡើយទេ។ នេះជាអ្វីដែលរូបគេអាចនិយាយនៅពេលនេះ។
Andrea Belotti ទើបតែមានវ័យ២៣ឆ្នាំប៉ុណ្ណោះ ហើយចូលលេងឱ្យក្រុម Torino នៅឆ្នាំ២០១៥កន្លងទៅ បង្ហាញខ្លួនបាន៥១ប្រកួតរកបាន២៥គ្រាប់។ កីឡាករយុវជនរបស់ជម្រើសជាតិអ៊ីតាលីខាងលើនេះ បានជាប់ជម្រើសជាតិក្រុមធំបាន៥ប្រកួតមកហើយដែរ ដោយរកគ្រាប់បាល់បាន៣គ្រាប់ហើយ៕
https://www.youtube.com/watch?v=6YeDfsP5Bnc
មតិយោបល់