ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងអាមេរិក និងវៀតណាម កាន់តែល្អក្រោយដំណើរដំណើរទស្សនកិច្ចរដ្ឋលេខាធិការរបស់អាមេរិក ទៅកាន់វៀតណាម

អាមេរិក: រដ្ឋលេខាធិការរបស់សហរដ្ឋអាមេរិក លោក John Kerry បានធ្វើដំណើរទស្សនកិច្ចកាលពីថ្ងៃសុក្រ ដើម្បីជួបថ្នាក់ដឹកនាំវៀតណាម នៅទីក្រុងហាណូយ។ លោក Kerry បាននិយាយក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីការបរទេសស្តីទីលោក Bui Thanh Son ថា «ខ្ញុំពិតជារីករាយណាស់ ដែលបានត្រឡប់មកប្រទេសវៀតណាមម្តងទៀតជាកន្លែងដែលយើងកំពុងអភិវឌ្ឍនៅទំនាក់ទំនងរបស់ប្រទេសទាំងពី ឲ្យកាន់តែប្រសើរឡើង ខណ:សិទ្ធិមនុស្សក្នុងប្រទេសមួយនេះ បានបោះជំហានទៅមុខមួយ ប៉ុន្តែនៅមានបញ្ហាប្រឈម មួយចំនួន។ លោក Kerry គ្រោងទៅទស្សនាតំបន់ដីសណ្តទន្លេមេគង្គ ជាកន្លែងដែលគាត់បានវាយប្រយុទ្ធគ្នា ក្នុងអំឡុងពេលសង្គ្រាមវៀតណាម។

បន្ទាប់ពីដំណើេទស្សនកិច្ចប្រទេសវៀតណាម លោក Kerry នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស សម្រាប់សន្និសីទស្តីពីសន្តិភាព នៅមជ្ឈឹមបូព៌ា ព្រមទាំងទៅទីក្រុងឡុងដ៍ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ។

សូមជំរាបថា ដំណើរទស្សនកិច្ចចុងក្រោយរបស់រដ្ឋលេខាធិការអាមេរិក លោក Kerry នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វ៊ីស៕

មតិយោបល់