ព័ត៌មានជាតិ

ពលរដ្ឋចំនួន៣៥នាក់ ពុលនំបញ្ចុកនៅស្រុកក្រឡាញ់

សៀមរាប: យ៉ាងហោចណាស់ក៏មានពលរដ្ឋចំនួន៣៥នាក់ ក្នុងនោះមានស្រី២៨នាក់ កើតមានអាការ: ទន់ដៃទន់ជើង អស់កម្លាំង ក្អួតចង្អោរ បន្ទាប់ពីហូបនំបញ្ចុកដែលគេរែកលក់ក្នុងភូមិ។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្នុងភូមិចំនួន៣រួមមាន ភូមិរើល ភូមិខ្នារជើង ភូមិគោកចំបក់ ស្ថិតក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នគរបាលមូលដ្ឋានបានឲ្យដឹងថា អ្នកលក់នំបញ្ចុកខាងលើមានឈ្មោះ ត សុផល ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិខ្នារជើង ឃុំក្រូចគរ។

អាជ្ញាធរស្រុកក្រឡាញ់ បានរួមគ្នាជួយបញ្ជូនប្រជាពលរដ្ឋរងគ្រោះទៅមណ្ឌលសុខភាពក្រូចគរផងដែរ។

នៅល្ងាចថ្ងៃដដែលនេះ អាជ្ញាធរខេត្តសៀមរាបកំពុងចាត់បញ្ជូនគ្រូពេទ្យជំនាញ និងរថយន្តសង្គ្រោះ បន្ថែម ទៅកាន់មណ្ឌលសុខភាពឃុំក្រូចគរ ដើម្បីជួយសង្គ្រោះនិងព្យាបាលបងប្អូនប្រជាពលរដ្ឋ៕

មតិយោបល់