ព័ត៌មានអន្តរជាតិ

ថៃឃាត់ខ្លួនព្រះសង្ឃខ្មែរ៨អង្គ លួចឆ្លងដែនខុសច្បាប់

ថៃៈ ព្រះសង្ឃកម្ពុជាចំនួន៨អង្គ ត្រូវបានក្រុមតម្រួតថៃចាប់ផ្សឹក និងបញ្ជូនទៅកាន់អង្គភាពជំនាញនៃប្រទេសថៃ ដោយចោទប្រកាន់ពីបទឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ព្រមទាំងបានប្រព្រឹត្តល្បែងស៊ីសង ខណៈដែលព្រះសង្ឃទាំងអស់ កំពុងលេងល្បែងស៊ីសងនៅក្នុងព្រៃយ៉ាងស្ងាត់។

ប្រភពព័ត៌មានពីតម្រួតថៃបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋរាយការណ៍ទៅកាន់ស្ថានីយតម្រួតថា គេបានប្រទះឃើញមានព្រះសង្ឃជាច្រើនអង្គកំពុងនិមន្តបិណ្ឌបាត ដូចជាមានការសង្ស័យ គឺស្ថិតនៅត្រង់ចំណុចផ្លូវលួងផែង សង្កាត់ឡតក្រាក់បាំង ក្នុងខេត្តសមុទ្រប្រាកាន ជិតទីក្រុងបាងកក ប្រទេសថៃ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម តម្រួតថៃបាននាំកម្លាំង​ចុះប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដោយបានពិនិត្យឃើញជាក់ស្តែង គឺមានប្រះសង្ឃចំនួន៨អង្គបាននាំគ្នាវាទវង់ នៅក្នុងព្រៃក្បែរផ្លូវ ដោយបានយកស្បង់ជីពរ ក្រាលនៅចំកណ្តាល ដើម្បីប្រព្រឹត្តល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ។

ក្រោយ​ឃើញតម្រួតភ្លាម ព្រះសង្ឃទាំងអស់បាននាំគ្នារត់គេចរៀងៗខ្លួន ដើម្បីជៀសឲ្យ​ផុតពីការចាន់ខ្លួន ប៉ុន្តែក្រុមតម្រួតបានធ្វើការស្ទាក់ចាប់រហូតបានទាំងអស់ ទើបដឹងថា ព្រះសង្ឃទាំងអស់គឺ ជាជនជាតិខ្មែរ ហើយការចូលទៅក្នុងទឹកដីថៃនោះ គឺគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឡើយ ព្រមទាំងដកហូតនូវបៀចំនួន១ហ៊ូ ថវិកាមួយចំនួន។

សង្ឃទាំងអស់នោះ មានឈ្មោះ ១. ឯម រឿង ២. ឆាន់ ស៊ីណា ៣. ឆាន់ កៀត ៤. ស៊ឹម សារៈ ៥. ង៉ែត ផ្លយ ៦. ឆាត់ កុត ៧. ឈួន ប៊ុនរិទ្ធ និង៨. ក្រេង ចិត្រា ហើយ​ត្រូវបានតម្រួតថៃប្រគល់ឲ្យ​អង្គភាពធម្មការដើម្បីធ្វើការផ្សឹក និងបញ្ជូនខ្លួនទៅកាន់តុលាការចាក់បន្ត៕

មតិយោបល់