កណ្ដាលៈ ជនសង្ស័យកំពុងជួញដូរថ្នាំញៀន ត្រូវបានកម្លាំងប៉ុស្តិ៍គគីរសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅឃាត់ខ្លួននិងដកហូតវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ យស រតនា ហៅឌីណា ហៅច្បូក ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាក ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១៣កញ្ចប់(តូច១២កញ្ចប់ ធំ០១កញ្ចប់) -ទូរសព្ទដៃម៉ាកណូគាចុចពិលស៊ីម២ពណ៌ខ្មៅ១គ្រឿង -ម៉ូតូ១គ្រឿងម៉ាកMSXពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CS.7088។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរថា ជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍គគីរសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះដល់ផ្ទះជនសង្ស័យរួចឃាត់ខ្លួន និងដកហូតវត្ថុតាងខាងលើ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងថ្នាំញៀន ត្រូវបានបញ្ជូនមកប៉ុស្តិ៍ ដើម្បីសួរនាំ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕



មតិយោបល់