អ៊ីតាលីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា មនុស្សស្លាប់អាចនឹងកើនដល់ ៣០ នាក់ ខណៈមានមនុស្សជាច្រើននាក់ ត្រូវបានជាប់នៅក្រោមគំនរអគារ នៅពេលដែលបាក់រលំផ្ទាំងទឹកកក បន្ទាប់ពីរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧។
តាមសេចក្ដីរាយការណ៍ បានបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ ជាភ្ញៀវស្នាក់នៅ និងបុគ្គលិកបម្រើការងារ នៅក្នុងសណ្ឋាគារមួយ ដែលមានឈ្មោះថា Rigopiano កម្រិតផ្កាយ៤ ដែលជាទីកន្លែងកម្សាន្តដ៏ពេញនិយមបំផុត៕
មតិយោបល់